គេហទំព័រលក់រថយន្តនៅកម្ពុជា

14,599 រថយន្តសំរាប់លក់ អ្នកចូលមើល: 570,511

រថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ Ford F-150 Lightning ស៊េរីឆ្នាំ 2022

          សព្វថ្ងៃនេះក្រុមហ៊ុន Ford គឺជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិចដែលមានឈ្មោះល្បីនៅទូទាំងពិភពលោក។ ហើយរថយន្ត​ Pick-up truck គឺជារថយន្តស៊េរី F ដែលលក់ដាច់ជាងគេរបស់ក្រុមហ៊ុន Ford អស់រយៈពេលជាង 44 ឆ្នាំមកហើយនៅក្នុងសហរដ្ឋអាមេរិច។

       F-150 គឺជាម៉ូឌែលមួយរបស់ Ford ដែលទទួលបានចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចូលចិត្តរថយន្តប្រភេទ Off road Pick-up truck។ ក្នុងឆ្នាំ 2021 នេះ Ford បានបញ្ចេញ​ម៉ូឌែលថ្មីគឺ F-150 Lightning ដែលជារថយន្តប្រភេទ Pick-up truck ប្រើប្រាស់អគ្គិសនីសុទ្ធសម្រាប់ឆ្នាំ 2022 ខាងមុខនេះ។ វាគឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើរមួយដល់អ្នកដែលតែងតែគាំទ្ររបស់ក្រុមហ៊ុន Ford សម្រាប់ការផលិត Ford F-150 Lightning នេះ។ ហើយ Ford ក៏នៅតែបន្តផលិតរថយន្តដំណើរការដោយម៉ាស៊ីនដដែល។

       សម្រាប់ពាក្យ (Lightning) នេះ Ford ក៏ធ្លាប់បានប្រើជាមួយ F-150 កាលពីឆ្នាំ 1992 រួចមកហើយ។ Ford បានអះអាងថាខ្លួនបានយកពាក្យនេះមកប្រើវិញដើម្បីបង្ហាញថា F-150 Lightning គឺមានកម្លាំងខ្លាំងអាចធ្វើការងារបានច្រើនមុខជាង Pick-up ធម្មតា។

       Ford បាននិយាយ​ថា F-150 Lightning ស៊េរីឆ្នាំ 2022 នេះវាអាចរត់ល្បឿនពី 0 ទៅ 100 គីឡូម៉ែត្រក្នុងមួយម៉ោង វាចំណាយពេលតិចជាង 4 វិនាទីប៉ុណ្ណោះ។

Ford បានបែងចែកអាគុយជាពីរផ្នែកផ្សេងគ្នាគឺ Standard Range និង Extended Range

       -​ Standard Range វាមានកម្លាំងអូសទាញ 426hp មានម៉ូទ័រអូសចំនួន 2 ដែលបានបំពាក់នៅខាងមុខ 1 និងខាងក្រោយ 1 ដំណើរការដោយកង់ទាំង 4 ប្រភេទ All Wheel Drive (AWD) សម្រាប់ម៉ូឌែលមួយនេះវាអាចបើកបរបានចម្ងាយ 370km រាល់សាកអាគុយពេញ។ ម៉ូឌែលនេះវាមានទំហំអាគុយប្រមាណសរុប 115 kW។

       - Extended Range វាមានកម្លាំងអូសទាញ 563hp មានម៉ូទ័រអូសចំនួន 2 ហើយដំណើរការដោយកង់ទាំង 4 All Wheel Drive (AWD) ដូចទៅនឹង Standard Range ដែរ​ ប៉ុន្តែសម្រាប់ម៉ូឌែលមួយនេះវិញវាអាចបើកបរបានចម្ងាយ 483 km រាល់សាកអាគុយពេញម្តង​​ ដោយសារតែវាទំហំអាគុយធំរហូតទៅដល់ 150 kW។

ការផ្ទុកទម្ងន់

       F-150 lightning អាចសណ្តោងរ៉ឺមករហូតដល់ 4.5​​តោន ជាមួយម៉ូឌែលដែលបំពាក់ជាមួយអាគុយ Extended Range ហើយវាអាចផ្ទុកទម្ងន់អតិបរិមាសម្រាប់ឃ្លុបខាងក្រោយរហូតដល់ 907kg។ ដោយសារនៅឃ្លុបខាងមុខលែងមានម៉ាស៊ីន ដូច្នេះនៅឃ្លុបខាងមុខ​អាចផ្ទុកបានទម្ងន់រហូតដល់ 181kg ផងដែរ។

ការសាកអាគុយ

       Ford បានបញ្ជាក់ថាឆ្នាំងសាក DC ល្បឿន 150kW ក្នុងការសាករយៈពេល 10 នាទីអាចបើកបរបានចម្ងាយ 86km ឬសាកពី 15 ទៅ 80 ភាគរយក្នុងរយៈពេល 41 នាទី។ នៅពេលដែលអ្នកកំពុងសាកនៅតាមផ្ទះជាមួយឆ្នាំងសាកស្តង់ដាររបស់ Ford ទំហំ 80A រថយន្ត Ford F-150 Lightning អាចផ្គត់ផ្គង់ថាមពល 9.6 kW ទៅដល់គេហដ្ឋានវិញក្នុងកំឡុងពេលដាច់ភ្លើងបានរហូតដល់ 3 ថ្ងៃឯណោះ។

អេក្រង់បង្ហាញព័ត៌មានធំជាងមុន

       F-150 Lightning បានបំពាក់កុងទ័រលក្ខណៈឌីជីថលទំហំ 12 អ៊ីញ និងអេក្រង់បង្ហាញព័ត៌មានបែបបញ្ឈរនៅចំកណ្តាលតាប្លូទំហំ 12 អ៊ីញប្រភេទ Touchscreen ដែលមាននៅលើប្រភេទ XLT។ ហើយនៅលើម៉ូឌែលខ្ពស់ជាងនេះមានអេក្រង់បង្ហាញព័ត៌មានបែបបញ្ឈរនៅចំកណ្តាលតាប្លូដូចគ្នា ប៉ុន្តែវាមានទំហំដល់ទៅ 15.5 អ៊ីញ។

តម្លៃ

       សម្រាប់តម្លៃរបស់ F-150 Lightning ស៊េរីឆ្នាំ 2022 មួយនេះគឺវាមានតម្លៃចាប់ពី $39,974 រហូតដល់ $90,474 តម្លៃទាំងអស់គឺមិនទាន់បានបូកបញ្ចូលថ្លៃពន្ធ និងថ្លៃចំណាយផ្សេងទៀតនៅឡើយ។

 

ប្រភព៖ Ford

រៀបរៀង និងកែសម្រួលដោយ៖ ទ្រី ស៊ីណេង



ព័ត៍មានផ្សេងៗទៀត

  • រថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ Ford F-150 Lightning ស៊េរីឆ្នាំ 2022
      ៩-មិថុនា-២០២១
  • ស្វែងយល់អំពី Option របស់រថយន្ត Toyota Prius
      ១៣-វិច្ឆិកា-២០២០
  • ការប្រៀបធៀបរថយន្តប្រើប្រេងសាំង និង Hybrid
      ២២-កញ្ញា-២០២០