គេហទំព័រលក់រថយន្តនៅកម្ពុជា

14,599 រថយន្តសំរាប់លក់ អ្នកចូលមើល: 570,511

ការប្រៀបធៀបរថយន្តប្រើប្រេងសាំង និង Hybrid

       មិនមែនរថយន្តទាំងអស់សុទ្ធតែស៊ីប្រេងតិច និងល្អសម្រាប់បរិស្ថានក្នុងពេលតែមួយទេ។ នោះហើយជាមូលហេតុដែលអ្នកទិញរថយន្តភាគច្រើនត្រូវសម្រេចចិត្ត ថាតើពួកគេចង់បានរថយន្ត Hybrid ឬរថយន្តសាំង។

       ខណៈពេលដែលរថយន្តសាំងគឺជាជម្រើសច្រើនជាងគេ ហើយរថយន្ត Hybrid កំពុងទទួលបានកេរ្តិ៍ឈ្មោះនាពេលថ្មីៗនេះ។ បន្ទាប់ពីទទួលបានជោគជ័យស្ទើរតែគ្រប់ប្រភេទរថយន្តចាប់ពីរថយន្តស្ព័រទំនើបៗ ដល់រថយន្តតូចប្រភេទ Sedan ហើយបច្ចុប្បន្នរថយន្ត Hybrid គឺជាប្រភេទរថយន្តដែលលក់ដាច់ច្រើន។ ចំណុចគួរឱ្យកត់សម្គាល់នោះគឺវាប្រើប្រាស់ប្រេងឥន្ធនៈតិចជាង រថយន្តសាំងធម្មតា និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ពិតណាស់រថយន្តនីមួយៗមានគុណសម្បត្តិ និងគុណវិបត្តិរបស់វារៀងៗខ្លួន ដោយមានការផ្អែកលើភាពរឹងមាំ រួមទាំងការថែទាំរបស់យើងផងដែរ។ ប្រសិនបើអ្នកមិនច្បាស់ថាតើអ្នកគួរតែជ្រើសរើសរថយន្តប្រើប្រាស់សាំង ឬរថយន្ត Hybrid ទេនេះគឺជាការយល់ដឹងល្អបំផុតសម្រាប់អ្នក។

ខាងក្រោមនេះយើងនឹងនិយាយលម្អិតអំពីគុណសម្បត្តិ និងគុណវិបត្តិរបស់រថយន្តសាំង ជាមួយនឹងរថយន្ត Hybrid ៖

គុណសម្បត្តិ

រថយន្ត Hybrid

      - ស៊ីប្រេងតិច

      - ល្អសម្រាប់បរិស្ថាន

      - តម្លៃលក់ចេញបានខ្ពស់

      - កាត់បន្ថយការពឹងផ្អែកប្រេងឥន្ធនៈ

រថយន្តសាំង

      - កម្លាំងអូសទាញខ្លាំង

      - តម្លៃសមរម្យ

      - ការចំណាយលើសេវាកម្មថែទាំទាប

      - កម្លាំងម៉ាស៊ីនស្ទុះ (ការបង្កើនល្បឿនបានលឿន)

គុណវិបត្តិ

រថយន្ត​ Hybrid

      - ការចំណាយលើសេវាកម្មថែទាំខ្ពស់

      - មិនមានបូមជាលក្ខណៈស្ពត

រថយន្តសាំង

      - បំពុលបរិស្ថានដោយការបំភាយ

      - ស៊ីប្រេងច្រើន៕

 

រៀបរៀង និងកែសម្រួលដោយ៖ ទ្រី ស៊ីណេង



ព័ត៍មានផ្សេងៗទៀត

  • រថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ Ford F-150 Lightning ស៊េរីឆ្នាំ 2022
      ៩-មិថុនា-២០២១
  • ស្វែងយល់អំពី Option របស់រថយន្ត Toyota Prius
      ១៣-វិច្ឆិកា-២០២០
  • ការប្រៀបធៀបរថយន្តប្រើប្រេងសាំង និង Hybrid
      ២២-កញ្ញា-២០២០