គេហទំព័រលក់រថយន្តនៅកម្ពុជា

14,599 រថយន្តសំរាប់លក់ អ្នកចូលមើល: 570,511

ស្វែងយល់អំពី Option របស់រថយន្ត Toyota Prius

          នៅក្នុងប្រទេសកម្ពុជាយើងសព្វថ្ងៃមានការប្រើប្រាស់រថយន្តមួយទឹកច្រើន ហើយក្នុងនោះក៏មានរថយន្តម៉ាក Toyota Prius ច្រើនដែរ។ ប្រជាជនយើងភាគច្រើន ដោយសារតែពួកគាត់គិត និងចង់បានដំបូងនោះគឺ កម្រិតស៊ីប្រេងរបស់វាមួយនេះ។​ ដែលជាហេតុធ្វើឱ្យរថយន្តម៉ាក Toyota Prius​ មានច្រើននៅក្នុងប្រទេសយើង។ ដូចដែលយើងទាំងអស់គ្នាបានដឹងរួចមកហើយថា រថយន្តនេះជាប្រភេទរថយន្តកូនកាត់ ដែលវាប្រើប្រាស់កម្លាំងអូសទាញរួមបញ្ចូលគ្នារវាងថាមពលអគ្គិសនី និងថាមពលរបស់ម៉ាស៊ីន។

       សម្រាប់ Toyota Prius ឆ្នាំ 2010 ដំណើរការដោយម៉ាស៊ីនដែលមានពីស្តុងតម្រាបជាជួរចំនួន 4 ចំណុះ 1.8លីត្រ ឬកម្លាំង 1800cc ផលិតបានកម្លាំង 98សេស (HP) ជាមួយប្រអប់លេខអូតូប្រភេទ CVT (Continuously variable transmission) និងប្រព័ន្ធអូសទាញកង់ខាងមុខ។

       Toyota Prius ឆ្នាំ 2010 មានជម្រើសច្រើនជាងមុនដោយមិនមាន Option LE SE និង XLE ឡើយដែលជំនួសដោយលេខរ៉ូម៉ាំង (II) (III) (IV) និង (V) ដែលយើងទាំងអស់គ្នានិយមហៅវាថា Option 2, Option 3, Option 4 និង Option 5។ វាមិនមានផ្លាកសញ្ញា ឬអក្សរសម្រាប់ប្រាប់ពី Option នីមួយៗនៅផ្នែកខាងក្រៅនៃរថយន្តនោះទេ។

ខាងក្រោមនេះជាការកំណត់សម្គាល់មួយរបស់រថយន្ត Prius ឆ្នាំ 2010 ដោយមានបំពាក់មុខងារដូចជា

Prius II

       - ប្រព័ន្ធទប់លំនឹង

       - នៅលើដៃចង្កូតមានប៊ូតុងបញ្ជាសម្លេង ប៊ូតុងបញ្ជាម៉ាស៊ីនត្រជាក់ និងបន្ថែមការប្រាប់ពីប៊ូតុងណាមួយដែលយើងបានចុចនៅបង្ហាញលើអេក្រង់ខាងមុខ

       - ការបង្ហាញព័ត៌មានអំពីប្រព័ន្ធ Hybrid

       - បិទ/បើក ថាមពលកញ្ចក់ទ្វារដោយស្វ័យប្រវត្តិនៅលើទ្វារទាំងបួន

       - ប៊ូតុងបញ្ឆេះ និងពន្លត់ម៉ាស៊ីន

       - ប្រព័ន្ធកំណត់ល្បឿនថេររបស់រថយន្ត

Prius III មានបន្ថែម

       - បំពាក់បាស់ប្រភេទស្តេរ៉េអូចំនួន 8 គ្រាប់ និងវិទ្យុផ្កាយរណប XM

       - ប្រព័ន្ធប៊្លូធូស

Prius IV មានបន្ថែម

       - ប្រព័ន្ធសោរឆ្លាតវៃកម្រិតខ្ពស់

       - កៅអីពូកស្បែកដែលមានបំពាក់ឧបករណ៍កម្តៅពូកនៅកៅអីខាងមុខ

       - ភ្លើងបំភ្លឺពេលបើកទ្វារ

       - កញ្ចក់មើលក្រោយស្រអាប់ដោយស្វ័យប្រវត្តិ

Prius V មានបន្ថែម

       - យ៉ាន់កង់ទំហំ 17 អ៊ីញ

       - ចង្កៀងមុខប្រភេទគុជ LED អាចកំណត់កម្រិតភ្លើងស្វ័យប្រវតិ្តជាមួយទឹកបាញ់ចង្កៀង និងចង្កៀងកាត់អ័ព្ទ (Fog Light) ។

   ​+ មានជម្រើសជាកញ្ចប់ចំនួនបីដែលមិនមានបំពាក់មុខងារទាំងនេះនៅលើ Option ផ្សេងទៀត៖

       - កញ្ចប់ផែនទី GPS ជាមួយនិងកាមេរ៉ាខាងក្រោយ (មានបំពាក់នៅលើតែរថយន្ត Prius III, IV, V)

       - កញ្ចប់ដំបូលសូឡាមានបំពាក់ ផែនទី GPS ហើយបន្ថែមប្រព័ន្ធបញ្ចេញកម្តៅចេញរថយន្ត និងឧបករណ៍បញ្ជាម៉ាស៊ីនត្រជាក់ (មានបំពាក់នៅលើតែរថយន្ត Prius III និង IV)

       - កញ្ចប់បច្ចេកវិទ្យាកម្រិតខ្ពស់បំពាក់ កញ្ចប់ផែនទី GPS ហើយបន្ថែម ប្រព័ន្ធការពារការប៉ះទង្គិច (Pre-collision System), ប្រព័ន្ធកំណត់ល្បឿនថេរ (Dynamic Radar Cruise Control), ប្រព័ន្ធរក្សាគន្លងផ្លូវរបស់រថយន្ត​ (Lane-Keeping Assist and Intelligent Park Assist) (មានបំពាក់នៅលើតែរថយន្ត Prius V) ៕

 

ប្រភព៖ Cars

រៀបរៀង និងកែសម្រួលដោយ៖ ទ្រី ស៊ីណេង



ព័ត៍មានផ្សេងៗទៀត

  • រថយន្តប្រើប្រាស់អគ្គិសនីសុទ្ធ Ford F-150 Lightning ស៊េរីឆ្នាំ 2022
      ៩-មិថុនា-២០២១
  • ស្វែងយល់អំពី Option របស់រថយន្ត Toyota Prius
      ១៣-វិច្ឆិកា-២០២០
  • ការប្រៀបធៀបរថយន្តប្រើប្រេងសាំង និង Hybrid
      ២២-កញ្ញា-២០២០